ដាក់ដំណើរការការិយាល័យកណ្តាលថ្មី
ក្រោយពីទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន បានធ្វើការបើកដំណើរការការិយាល័យកណ្តាលថ្មីរបស់ខ្លួន នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២២ ដែលមានទីតាំងនៅ អគារលេខ ២៩៦ ផ្លូវ ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
Google Map: ការិយាល័យកណ្តាលថ្មី។
ការផ្លាស់ប្តូរការិយាល័យថ្មីនេះ គឺដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើនរបស់គ្រឹះស្ថាន ក៏ដូចជាការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ជូននូវសេវាឥណទានលំនៅដ្ឋានខ្នាតតូច ចុចទីនេះដើម្បីអានបន្ថែម ដែលមានរយៈពេលវែង ជូនដល់ប្រជាជនកម្ពុជា អោយកាន់តែប្រសើរឡើងជាងមុន ។ ការបើកដំណើរការការិយាល័យថ្មីនេះគឺដើម្បីគាំទ្រដល់សាខាទូទាំងប្រទេសអោយកាន់តែមានប្រសិទ្ធភាព និងកាន់តែមានបរិយាកាសការងារល្អប្រសើរ នឹងជម្រុញអោយបុគ្គលិកទទួលបាននូវមានភាពច្នៃប្រឌិត និងលទ្ធភាពខ្ពស់ក្នុងការបំពេញការងារ ។ គួរបញ្ជាក់ផងដែរថា ហ្វឺស ហ្វាយនែន ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានទទួលអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជាក្នុងឆ្នាំ ២០០៩ ចុចទីនេះដើម្បីអានបន្ថែម ហើយបានក្លាយជាស្ថាប័នមីក្រូហិរញ្ញវត្ថុដែលមានឯកទេសក្នុងការផ្តល់កម្ចីលំនៅដ្ឋានដំបូងគេនៅក្នុងប្រទេសកម្ពុជា។ ទស្សនះវិស័យរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែនគឺផ្តោតទៅលើការផ្តល់កម្ចីលំនៅដ្ឋានខ្នាតតូច រយៈពេលវែងទៅដល់ប្រជាជនកម្ពុជាដែលមានចំណួលទាប ដែលភាគច្រើនពិបាកក្នុងការស្នើកម្ចីលំនៅដ្ឋានផ្លូវការ ចុចទីនេះដើម្បីអានបន្ថែម។
ដើម្បីស្វែងយល់បន្ថែម សូមតាមដានតាមរយៈទំព័រហ្វេសប៊ុក First Finance ឬ វេបសាយ: First Finance តេឡេក្រាម: First Finance Plc. យូធូប: FirstFinance Cambodia។