បង្ហាញឡើងតាមរយៈលទ្ធផលប្រកបដោយឧត្តមភាព ព្រមជាមួយកំណើនទំនុកចិត្តពីដៃគូវិនិយោគ និយ័តករ និងភាគីពាក់ពន្ធ័
យើងបានបញ្ចប់កំណែទម្រង់ប្រកបដោយជោគជ័យដែលបង្ហាញឡើងតាមរយៈលទ្ធផលប្រកបដោយឧត្តមភាព ព្រមជាមួយការបង្កើននូវទំនុកចិត្តពីម្ចាស់បំណុល និយ័តករ និងភាគីដែលពាក់ពន្ធ័ដ៏ទៃផ្សេងទៀត ។ ជាងនេះទៅទៀត យើងបានពង្រីកវិសាលភាពនៃការផ្តល់សេវាប្រាក់កម្ចីសំរាប់លំនៅដ្ឋានខ្នាតតូចទៅកាន់គ្រួសារដែលមានចំណូលទាប និងមធ្យមនៅក្នុងប្រទេសកម្ពុជាបានកាន់តែច្រើន។ចាប់តាំងពីពេល ដែលខ្ញុំបាទបានមកកាន់តំណែង ជាប្រធាននាយកប្រតិបត្តិ នៅក្នុងខែកក្កដា ឆ្នាំ ២០២២ មក ខ្ញុំបានរៀបចំនូវផែនការ និងយុទ្ធសាស្ត្រដើម្បីឱ្យសកម្មភាពអាជីវកម្ម របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន មានភាពប្រសើរឡើងឆ្ពោះទៅមុខប្រកបដោយស្ថេរភាព ។ តាមរយៈការអនុវត្តន៍នូវផែនការ និងយុទ្ធសាស្ត្រ ព្រមជាមួយដំណើរឆ្ពោះទៅរកការសម្រេចបាននូវផែនការទាំងនោះ នឹងធ្វើឱ្យ ហ្វឺស ហ្វាយនែន ក្លាយជាស្ថាប័នលេចធ្លោរមួយនៅក្នុងវិស័យហិរញ្ញវត្ថុ ។ ដោយរាប់ចាប់ពីថ្ងៃទីមួយមក យើងខ្ញុំបានចាប់ផ្តើមកែប្រែ ហ្វឺស ហ្វាយនែន ឱ្យក្លាយទៅជាស្ថាប័នមួយ ដែលមានអភិបាលកិច្ចសាជីវកម្មល្អ មានវប្បធម៌ក្នុងការអនុវត្តន៍ការងារល្អ និងភាពម៉ឹងម៉ាត់លើវិន័យឥណទាន មានភាពហ្មត់ចត់លើការគ្រប់គ្រងផ្ទៃក្នុង និងការគ្រប់គ្រងហានិភ័យ ជាស្ថាប័នដែលមានគុណភាពឥណទានល្អ ហានិភ័យទាប ផលិតភាពខ្ពស់ ប្រសិទ្ធិភាព និងស្ថេរភាពហិរញ្ញវត្ថុខ្ពស់ ។អ្វីដែលសំខាន់ ហ្វឺស ហ្វាយនែន នឹងធ្វើការពង្រីកខ្លួន ព្រមទាំងបង្កើនប្រសិទ្ធិភាព ក្នុងការតាំងនូវជំហរដ៏រឹងមាំមួយ ដើម្បីឆ្លងកាត់នូវដំណាក់កាលដែលលំបាកនេះ ។ ដើម្បីឆ្លើយតបទៅនឹងកំណែទម្រង់ បញ្ហាប្រឈម និងដើម្បីពង្រឹងសមិទ្ធិផលហិរញ្ញវត្ថុឲ្យបានកាន់តែរឹងមាំនាឆ្នាំខាងមុខ តម្រូវឱ្យយើងខ្ញុំអនុវត្តនូវយុទ្ធសាស្ត្រដូចតទៅនេះ (១). រក្សានូវទស្សនៈវិស័យ និងបេសកកម្មបច្ចុប្បន្ន ក្នុងការបន្តផ្តល់ និងពង្រីកនូវសេវាកម្ចីលំនៅដ្ឋានខ្នាតតូច ទៅកាន់ក្រុមគ្រួសារដែលមានចំណូលទាប និងមធ្យមនៅក្នុងប្រទេសកម្ពុជា (២). បង្កើនដើមទុនចុះបញ្ជីទៅដល់ ១៥ លានដុល្លារសហរដ្ឋអាមេរិក ក្នុងគោលបំណងបង្កើននូវទំនុកចិត្តពីសាធារណជន និងដៃគូនានា (៣). ខ្ចីអនុបំណុលដើម្បីបង្កើនអនុបាតសាធនភាព ហើយប្រើប្រាស់សម្រាប់ផ្តល់ឥណទាន និងស្វែងរកទុនបន្ថែមពីម្ចាស់បំណុលថ្មី និងមានស្រាប់ (៤). បង្កើនគុណភាពផលបត្រឥណទាន តាមរយៈការធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយ នីតិវិធី និងដំណើរការ (៥). ធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយធនធានមនុស្សដើម្បីរក្សា និងទាក់ទាញបុគ្គលិកដែលល្អ និងមានគុណសម្បត្តិគ្រប់គ្រាន់ (៦). ធ្វើអោយប្រសើរឡើង/អភិវឌ្ឍគោលនយោបាយ និងនីតិវិធីមួយចំនួន ដូចជា អភិបាលកិច្ចសាជីវកម្ម ការត្រួតពិនិត្យផ្ទៃក្នុង និងគ្រប់គ្រងហានិភ័យ ពង្រឹងលើការត្រួតពិនិត្យផ្ទៃក្នុង និងបង្កើនការយល់ដឹងលើការគ្រប់គ្រងហានិភ័យ (៧). បង្កើនប្រសិទ្ធិភាពការងារតាមរយៈការបន្ថយចំណាយធៀបនឹងចំណូល ដោយធ្វើការបង្កើនផលិតភាពការងាររបស់មន្ត្រីឥណទាន និងបង្កើនផលិតភាពការងារសាខាទាំងអស់ (៨). ពង្រឹងហេដ្ឋារចនាសម័្ពន្ធព័ត៌មានវិទ្យា និងប្រព័ន្ធស្នូលធនាគារ (៩). បន្តធ្វើអោយប្រសើរឡើង និងពង្រឹងបន្ថែមទៅលើកិច្ចការពារអតិថិជន ដើម្បីទទួលបានវិញ្ញាបនបត្រការពារអតិថិជន និងចូលរួមគាំទ្រដល់សកម្មភាពទទួលខុសត្រូវផ្នែកសង្គមនានាផងដែរ ។លទ្ធផលនៅក្នុងឆ្នាំ ២០២២ បានបង្ហាញយ៉ាងច្បាស់ពីប្រសិទ្ធិភាពរបស់យុទ្ធសាស្ត្រទាំងនោះ ក្នុងការឆ្លើយតបទៅនឹងកំណែទម្រង់ និងបញ្ហាប្រឈមនានា ។ វាបានបង្ហាញឱ្យឃើញថា ហ្វឺស ហ្វាយនែន នឹងបន្តនាំយកនូវភាពខ្លាំង និងសមត្ថភាពដែលលេចធ្លោ ទៅកាន់ឆ្នាំខាងមុខៗទៀត ។ យើងខ្ញុំកំពុង នឹងបន្តប្រែក្លាយ ហ្វឺស ហ្វាយនែន ទៅជាស្ថាប័នដែលមានកម្ចីមិនដំណើរការទាប ផលិតភាពបុគ្គលិកខ្ពស់ មានប្រសិទ្ធិភាពខ្ពស់ក្នុងការគ្រប់គ្រងចំណាយ មានទំនាក់ទំនងល្អជាមួយអតិថិជន គ្រប់គ្រងដើមទុន និងហានិភ័យប្រកបដោយភាពវៃឆ្លាត និងជាកន្លែងដែលបុគ្គលិកគ្រប់គ្នាចង់ធ្វើការជាមួយ ។ យើងខ្ញុំ នឹងបន្តបង្កើតវប្បធម៌ដែលមានភាពរឹងមាំ សុច្ចរិតភាព និងប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈនៅគ្រប់សកម្មភាពអាជីវកម្មរបស់យើង ។ យើងខ្ញុំមានមោទនភាពចំពោះសមិទ្ធិផលរបស់យើង ។ តាមរយៈប្រវត្តិការងារជោគជ័យរបស់យើង រួមជាមួយលក្ខណៈពិសេសខុសប្លែកពីគូប្រកួតប្រជែង នឹងធ្វើអោយយើងខ្ញុំបង្កើតបាននូវគុណតម្លៃរយៈពេលវែងជូនដល់ ម្ចាស់បំណុល និងភាគីដែលពាក់ព័ន្ធនានា។ហ្វឺស ហ្វាយនែន ចាប់ផ្តើមរីកលូតលាស់ ព្រមជាមួយសមិទ្ធិផលហិរញ្ញវត្ថុមានភាពប្រសើរឡើង ក្នុងឆ្នាំ ២០២២ ។ការអនុវត្តន៍យុទ្ធសាស្ត្រដែលមានលក្ខណៈច្បាស់ លាស់ និងមិនលំអៀងយុទ្ធសាស្ត្ររបស់យើងខ្ញុំ គឺជាយុទ្ធសាស្ត្រដែលមានលក្ខណៈច្បាស់លាស់ និងមិនលំអៀង ។ យើងខ្ញុំប្តេជ្ញាផ្តល់នូវការរីកចំរើនមួយប្រកបដោយគុណភាពខ្ពស់ និងមានគុណតម្លៃរយៈពេលវែងសម្រាប់ម្ចាស់បំណុល និងភាគទុនិកទាំងអស់។ យុទ្ធសាស្ត្រនេះក៏នឹងចូលរួមបង្កើនគុណភាព ទ្រព្យសកម្មឲ្យមានកម្រិតខ្ពស់ និងប្រាក់ចំណេញដែលពោរពេញដោយនិរន្តភាពផងដែរ ។ យើងខ្ញុំនឹងបន្តចាប់យកឱកាស ដែលស្របទៅនឹងការយល់ឃើញរបស់យើងខ្ញុំទាក់ទងនិន្នាការទីផ្សារ ក៏ដូចជាពង្រឹងភាពខ្លាំងរបស់យើងខ្ញុំ រួមជាមួយការផ្តល់នូវគុណតម្លៃដ៏រឹងមាំ ទៅកាន់ភាគីដែលពាក់ព័ន្ធ ។ធានាឱ្យបាននូវនិរន្តភាពប្រត្តិបត្តិការ និងដំណើរឆ្ពោះទៅមុខជានិច្ចកិច្ចខិតខំប្រឹងប្រែងរបស់យើងខ្ញុំ គឺធ្វើឱ្យប្រតិបត្តិការមាននិរន្តភាព និងមានភាពប្រសើរឡើង បង្កើតនូវភាពជឿជាក់ ទំនុកចិត្ត មានក្រមសីលធម៌ និងវប្បធម៌រឹងមាំ ធ្វើដូច្នេះទើបអាចធ្វើឱ្យយើងខ្ញុំមាន ការប្រុងប្រយ័ត្ន និងមានដំណើរប្រកបដោយនិរន្តភាពឆ្ពោះទៅរកផែនការ និងយុទ្ធសាស្ត្រដែលធ្វើឱ្យអាជីវកម្មមានភាពប្រសើរឡើង ។ការដឹកនាំប្រកបទំនុកចិត្តយើងបានមើលឃើញពីឱកាស បើទោះបីមានបញ្ហាប្រឈមជាច្រើនបានធ្វើឱ្យប៉ះពាល់ ទៅដល់ប្រតិបត្តិការអាជីវកម្មរបស់យើងខ្ញុំមានដូចជាកំណើនសេដ្ឋកិច្ចមានភាពយឺតយ៉ាវ ការកើនឡើងនូវអត្រាការប្រាក់ និងអតិផរណាឡើងខ្ពស់ ការផ្លាស់ប្តូរលើបទបញ្ញត្តិ បម្រែបម្រួលទីផ្សារ និងការកើនឡើងនៃការប្រកួតប្រជែងជាដើម ។ យើងខ្ញុំបាននឹងប្តេជ្ញាចិត្តអនុវត្តនូវយុទ្ធសាស្ត្រដែលសមស្រប ពង្រឹងវប្បធម៌ និងបង្កើនសមត្ថភាពបុគ្គលិក ដើម្បីឆ្ពោះទៅកាន់ភាពរីកចម្រើន និងឆ្លៀតចាប់យកឱកាសក្នុងបរិបទទីផ្សារមានការផ្លាស់ប្តូរនេះ។ ក្នុងមួយរយៈពេលកន្លងមកនេះ បានបង្ហាញឱ្យឃើញថាយុទ្ធសាស្ត្ររបស់យើងខ្ញុំ បានបំពេញមុខងារយ៉ាងល្អ ។ យើងខ្ញុំកាន់តែមានទំនុកចិត្តច្រើនជាងមុន ដែលបានជ្រើសរើសនូវយុទ្ធសាស្ត្រសមស្រប និងធនធានមនុស្សត្រឹមត្រូវ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៅខាងមុខ ។ យើងខ្ញុំនៅតែបន្តទទួលខុសត្រូវ លើការរីកចម្រើនប្រកបដោយនិរន្តភាព និងខិតខំប្រឹងប្រែងក្នុងការនាំយកអតិថិជន និងភាគទុនិកដើម្បី រួមដំណើរជាមួយយើងខ្ញុំ ឆ្លងកាត់ពេលវេលាលំបាកមួយនេះ ឆ្ពោះទៅរកអនាគតមួយដែលគាប់ប្រសើរជាមួយគ្នា ។តាមរយៈការអនុវត្តន៍យុទ្ធសាស្ត្រអោយបានត្រឹមត្រូវ និងបង្កើតឱ្យមានវឌ្ឍនភាពសមស្រប ដោយផ្តោតទៅលើកិច្ចការជាអាទិភាពនោះ ហ្វឺស ហ្វាយនែន នឹងមានគោលជំហរប្រសើរមួយក្នុងការសម្រេចសមិទ្ធិផលគោលដៅរយៈពេលមធ្យម ដែលនឹងបង្កើតនូវគុណតម្លៃរយៈពេលវែងជូនទៅដល់ភាគីដែលពាក់ព័ន្ធ ។ យើងខ្ញុំ នៅតែបន្តរក្សាកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចបាននូវឧត្តមភាព តាមរយៈកិច្ចសហប្រតិបត្តិការ ការប្តេជ្ញាចិត្ត និងតម្លាភាពនៅគ្រប់កិច្ចការរបស់យើង ។ជួសមុខឱ្យគណៈគ្រប់គ្រងរបស់ ហ្វឺស ហ្វាយនែន ខ្ញុំបាទសូមថ្លែង អំណរគុណដល់ថ្នាក់គ្រប់គ្រងគ្រប់លំដាប់ថ្នាក់ និងបុគ្គលិកទាំងអស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការ-ងារ អរគុណដល់ក្រុមប្រឹក្សាភិបាល សម្រាប់ការគាំទ្រ និងដំបូន្មាន អរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និយ័តករ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលតែងតែគាំទ្រ និងបន្តគាំទ្រដល់ប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស ហ្វាយនែន ។